You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវ:

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវ:

ព្រៃវែង៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ មឿន សាម៉េត ភេទប្រុសរស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ ស្តីពីករណីចាប់រំលោភសេពសន្ថវៈលើ កូនស្រីរបស់គាត់ឈ្មោះ ម.ច ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ លោកឧត្ដមសេនីយ៍ត្រីឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាកម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហាការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានទៅដល់កន្លែងកើតហេតុ ក្រោយពីការស្រាវជ្រាវជាបន្តបន្ទាប់នឹងដោយមានការឆ្លើយបំភ្លឺពីជនរងគ្រោះផ្ទាល់ និងដោយមានការសម្រួលនីតិវិធីពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់

១.ឈ្មោះ វន់ សុខរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង

២.ឈ្មោះ ផន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង

៣.ឈ្មោះ តុន រាជ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាង រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យ ០២នាក់ឈ្មោះ ផន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស និងឈ្មោះ តុន បានសារភាពថាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល ០៥និង ៣០នាទីល្ងាច ខ្លួនទាំងពីរនាក់ពិតជាប្រព្រិត្តិពិតមែន ចំណែកឈ្មោះ វន់ សុខរិទ្ធី គឺគ្រាន់តែបានឱបថើបជនរងគ្រោះតែមិនបានរំលោភនោះទេ ។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសារសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។