កំពង់ស្ពឺ៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខ ជាក់ស្តែងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខលោក ហង្ស សុលីន មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមនដែលមានជំងឺត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនាំថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាលើកទី២ទៅផ្តល់ជូន ដើម្បីជួយសម្រួលដល់ថ្លៃការវះកាត់ និងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ការសារសួរសុខទុក្ខនេះនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះលោក ហង្ស សុលីន និងខិតខំថែរក្សាសុខភាពឱបានល្អប្រសើ គោរពតាបវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមឱ្យឆាប់បានជាសះស្បើយដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ និងជូនពរសូមបួងសួងទេវតាឆ្នាំថ្មីតាមថែរក្សាបីបាច់រូបលោក និងក្រុមគ្រួសារជួបតែសេចក្តីសុខ រកទទួលទានមានបាន ជៀសផុតពីឧបទ្រុបចង្រៃ រស់នៅប្រកបដោយសុខដុមរម្យនាជារៀងដរាប ។
សូមបញ្ជាក់ថា៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថបាននាំថវិកាលើកទី១ ដែលបានផ្តល់ជូនលោក ហង្ស សុលីន មានចំនួន ២.០៤៥.០០០៛ និងលើកទី២ នេះមានចំនួន ៣.០០០.០០០៛ បន្ថែមទៀត ដើម្បីសម្រួលដល់ការចំណាយរបស់គ្រួសារក្នុងថ្លៃព្យាលបាលផងដែរ ។