កណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក វរសេនីយត្រី ថេង មករា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួនពីរគ្រួសារ រស់នៅក្នុងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖
១.ឈ្មោះ ជា កវី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររើសខ្យងលក់
២.ឈ្មោះ ហ៊ឹម ហយ ភេទស្រី អាយុ ៧៥ឆ្នាំ ចាស់ជរា
ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។