អហ.បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកំលាំងអាវុធហត្ថខេត្តកសាងសុំណុំរឿងបញ្ជូនទៅតុលាការពីបទប្រើអំពើហិង្សាលើគូរភាគីទំនាស់នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះអែម ហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុកអូរជ្រៅ ប្តឹុងឈ្មោះ ឯម ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ ២/ឈ្មោះ ផុន វុធ ភេទប្រុស អាយុ២៨ឆ្នាំ ៣/ឈ្មោះផុន ណេត ភេទប្រុសអាយុ២៤ឆ្នាំ អ្នកទាំង៣នាក់រស់នៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីបទប្រើអំពើហិង្សាលើខ្លួន។លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលលើមន្ទីរស្រាវជ្រាវយុត្តិធម៍បានឲ្យដឹងថាបើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមុនពេលកើតហេតុនោះជនរងគ្រោះនិងជនសង្ស័យមានជម្លោះជាមួយគ្នាពីមុនមករហូតដល់មានការប្តឹងផ្តល់ឡើងតុលាការទៀតផង។នៅថ្ងៃកើតហេតុនោះជនសង្ស័យទាំង៣នាក់បាននិយាយដឿដងដាក់គ្នាទៅវិញទៅមករហូតដល់ឈ្មោះ អែម ហុង បាននិយាយបរិហាកេរ្តិ៍ប្អូនស្រីឈ្មោះ ផុន ដាណេ រហូតដល់មានជម្លោះកើតឡើងវាយតប់គ្នាយ៉ាងសាហាវរហូតដល់ជនរងគ្រោះត្រូវយ៉ាងដំណំចង់សន្លប់នៅនិងកន្លែងកើតហេតុក្រោយពីកើតហេតុរួចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ក្រោយពីដឹងខ្លួនហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចូលកងរាជអាវុធតែម្តង។លោក ម៉ែន ភិរម្យ បាននិយាយទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយទើបលោកវរ:សេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថដឹីកនាំកំលាំងអាវុធហត្ថចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន៣នាក់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៦នៅចំណុច ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកមកអាវុធហត្ថខេត្តដើម្បីសាកសួ។នៅមុខអាវុធហត្ថជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះជនរងគ្រោះមានជម្លោះជាមួយគ្នាជាយូរឆ្នាំមកហើយៗថ្មីៗនេះដោយសារជនរងគ្រោះ និយាយដៀមដាមលើប្អូនស្រីខ្លួនទើបឈានដល់ការវាយតប់គ្នាយ៉ាងខ្លាំងដូច្នេះ។ក្រោយពីបានចំលើយសារភាពពីជនសង្ស័យហើយអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
