You are currently viewing លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រជុំពិភាក្សាលើពង្រៀងរចនាសម្ព័ន្ធចាត់តាំង កងរាជអាវុធហត្ថថ្មី

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ប្រជុំពិភាក្សាលើពង្រៀងរចនាសម្ព័ន្ធចាត់តាំង កងរាជអាវុធហត្ថថ្មី

ព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ លើពង្រៀងរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថថ្មី។ ដោយមានការអញ្ជើញចូលរួមពី សំណាក់លោកឧត្តមសេនីយ៍នាយរងសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងនាយការិយាល័យ។ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានជំរុញអោយស្នងការនីមួយៗ រៀបចំ ចងក្រងឯកសារពីតួនាទី ភារកិច្ចរបស់ការិយាល័យក្រោមការគ្រប់គ្រងរបស់ខ្លួន។  លោកឧត្តមសេនីយ៍ឯក ក៏បានស្នើដល់ សមាជិកអង្គប្រជុំទាំងអស់ ចូលរួមមានមតិយោបល់កែតម្រូវ ប៉ុន្តែចូលជ្រៅតាមជំនាញនីមួយៗ លើពង្រៀងរចនាសម្ព័ន្ធនេះ ដើម្បីដាក់ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេច។