ស្វាយរៀង៖ ព្រឹកថ្ងៃច័ន្ទ ៩កើតខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកវគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រប្រចាំឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង ទទួលផែនអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការងរាជអាវុធហត្ថខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាខេត្ត ឧត្តមសេនីយ៍ នាយរងសេនាធិការ លោកវរសេនីយ៍ទោMichael Guillermo ទីប្រឹក្សាអាវុធហត្ថជាតិបារាំងអមបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្នងការងប៉ូលីសខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
