កណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយ លោកវរសេនីយត្រី ថេង មករា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួនពីរគ្រួសារ រស់នៅក្នុងភូមិលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖
១.ឈ្មោះ ហេង វេត ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរស៊ីឈ្នួលគេ
២.ឈ្មោះ ចៅ ផន ភេទស្រី អាយុ ៨៤ឆ្នាំ ចាស់ជរា
ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ។