ស្វាយរៀង៖ នៅវេលាម៉ោង ០៩ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ស៊ីតែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតបានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ៧០ ដកឧ/១៧ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ចេញដោយលោក អិន វ៉ាន់វិបុល ប្រធានក្រុម ប្រឹក្សានៃសាលាឧទ្ធរណពីបទឆបោកប្រព្រឹត្តនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ដោយកម្លាំងបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ សំ សាមឿន ភេទស្រី អាយុ ៤០ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូន ជនជាប់ចោទទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ។