You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ករណីហឹង្សាដោយចេនា

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ករណីហឹង្សាដោយចេនា

បន្ទាយមានជ័យ៖ ថ្ងៃអង្គារ​ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ ឈុន​ ឌី​ ភេទប្រុស​ អាយុ៣០ឆ្នាំ រស់នៅភូមិគោករំចេក​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ពីបទហិង្សាដោយចេតនា​ ប្រព្រឹត្តកាលពីវេលាម៉ោង ១៤ និង២០នាទី​ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨​ នៅក្នុងសាលារៀន​ ស្ថិតនៅភូមិគោករំចេក​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ។ ជនសង្ស័យបានធ្វើសកម្មភាពយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះឈ្មោះ​ វុន​ វិជ្ជា(ចឺត) ភេទ​ប្រុស​ អាយុ ១៧ឆ្នាំ​ រស់នៅភូមីកំពីងពួយ​ ឃុំភ្នំដី​ ស្រុកភ្នំស្រុក​ ។ បណ្ដាលឲ្យរងរបួសបែកក្បាលហូឈាម មូលហេតុដោយសារស្រវឹងស្រា បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។