ព្រះសីហនុ៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចក្រុម១៣ ភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន សុនា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់ បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យ មន្ត្រីជំនាញកំពុងបន្តនីតិវិធី។
