You are currently viewing កម្លាំងអាវុធហត្ថសហការបង្ក្រាបទីតាំងលក់ដូរសត្វព្រៃ

កម្លាំងអាវុធហត្ថសហការបង្ក្រាបទីតាំងលក់ដូរសត្វព្រៃ

កំពង់ស្ពឺង៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រុមអន្តរាគន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត និងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានបង្ក្រាបបទល្មើសលក់ដូរសត្វព្រៃនៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយម្ចាស់បានរត់គេចខ្លួនបាត់ ។ កម្លាំងបានដកហូតសត្វព្រៃរស់មាន ពស់វែករនៀម០១ក្បាល ពស់សង់សឿ០៣ក្បាល ពស់ត្រី០១ក្បាល អណ្តើកសោម០២ក្បាល អណ្តើកភ្នំ០៣ក្បាល ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានយកទៅរក្សាទុកនឹងព្រលែងនៅពេលក្រោយ។