ពោធិ៍សាត់៖ នៅវេលាម៉ោង ១៥ និង០០ នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំដោយលោកវរសនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធស្រុកភ្នំក្រវាញ បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅដូងឃ្លៀងចំណុចលេខ(៤០០៤០-៥៧៦៤៣) និងចំណុចលេខ(៤១៤០៩-៥៩៥៦៧) ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដោយដកហូតឈើដែលលាក់ទុកក្នុងព្រៃអាររួចប្រភេទ (រាជកុល) ចំនួន ១១ កំណាត់ ស្មើនិង ១៩,៣៤០ ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងខាងលើ ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ។
