You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ជាធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨

ឧត្តមសេនីយ៍ត្រី ជូ សារុន ជាធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ និងដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទី មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ សិក្ខាកាម និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ការរៀនសូត្រពិតជាមិនអាចខ្វះបាន ហើយការរៀនសូត្រនេះគឺបង្ហាញពីការងារអនុវត្តតួនាទីរបស់កងរាជអាវុធហត្ថដោយភាពយុត្តិធម៌ និងគោរពច្បាប់ មិនតែប៉ុណ្ណោះឲ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ច បទបញ្ជា ក្រមសីលធម៌វិជ្ជាជីវៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍បន្តថា ការហ្វឹកហាត់ ការរៀនសូត្រគឺជាការពង្រឹងទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា កម្លាំងចិត្ត ស្ទាត់ជំនាញនិងការអនុវត្តជាក់ស្តែង ធ្វើឲ្យការអនុវត្តទទួលលទ្ធផលគាប់ប្រសើរ និងពេញចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះមានការជឿជាក់មកលើកម្លាំងកងរាជអាវុធហត្ថរបស់យើង ។

លោកមេបញ្ជាការបានបញ្ជាក់ថា សិក្ខាកាមត្រូវគោរពចំពោះការឧទ្ទេសនាម ពីមេរៀននានារបស់គ្រូ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងសាលា ស្តាប់ និងកត់ត្រាដោយយកចិត្តទុកដាក់ សម្រាប់ការអនុវត្តរបស់យើងឱ្យបានត្រឹមត្រូវនៅថ្ងៃមុខ ។

សូបញ្ជាក់ថា ការបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០១៨នេះធ្វើឡើងរយះពេល១៥ថ្ងៃ ស្មើនឹង ៨៤ម៉ោង ចែកចេញជា ០៣មុខវិជ្ជា មានមុខវិជ្ជាយោធាមាន០៦មេរៀន ស្មើ៣០ម៉ោង,មុខវិជ្ជាទួទៅ០៥មេរៀន ស្មើ២០ម៉ោង និងមុខវិជ្ជាជីវៈកងរាជអាវុធហត្ថ ស្មើ៣៤ម៉ោង ។

មុខវិជ្ជានីមួយៗ អង្គភាពបានអញ្ជើញគ្រូឧទ្ទេសនាម និងលោកគ្រូយោធា ដែលមានជំនាញ ចំណេះដឹងមកបង្ហាត់បង្ហាញឲ្យបានគ្រប់ជ្រុងជ្រោយ ។ ពង់