You are currently viewing លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ បំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ

លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ បំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ

ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបិទវគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រប្រចាំឆ្នាំ២០១៨ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក​ ភួង ស៊ីភិន មេបញ្ជាការរងទទួលផែនអប់រំបណ្តុះបណ្តាលនិងហ្វឹកហ្វឺនតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានវត្តមានលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការងរាជអាវុធហត្ថខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាខេត្ត ឧត្តមសេនីយ៍ នាយរងសេនាធិការ លោកវរសេនីយ៍ទោMichael Guillermo ទីប្រឹក្សាអាវុធហត្ថជាតិបារាំងអមបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្នងការងប៉ូលីសខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕