កណ្តាល៖ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកថវិកា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល និងគ្រឿងឧបភោគបរិភោគ ជូនដល់អាវុធហត្ថលោកព្រឹន្ទបាលឯក យ៉ាន់ វណ្ណយ៉ា សមាជិកស្រុកខ្សាច់កណ្តាល ស្ថិតនៅភូមិជែងលើ ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែមានជំងឺវះពោះវៀនខ្នែង ដល់លំនៅដ្ឋាន រសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ទទួលបានថវិកាសរុបចំនួន ២.៤៦០.០០០៛ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
តំណាងលោកឧត្តមសេនីយ៍ សំ តុលា អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលមានជម្ងឺ
- Post author:Sery Vutha
- Post published:April 29, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ