តាកែវ៖ នៅវេលាម៉ោង ២ និង ៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាសនិងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយសារធាតុញៀននៅចំណុចផ្ទះសំណាក់ផ្ទះ យីហោ សូរិយា ស្ថិតនៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយឃាត់ខ្លួនបានម្នាក់ ឈ្មោះ ស្រ៊ុន ប៉េងស្រ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ទម្ងន់ ១,៥០ក្រាម
-ទូរស័ព្ទចំនួន 0១គ្រឿង
– ម៉ូតូចំនួន ០១គ្រឿង
– អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន ការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថកសាងសំនុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត ។