កណ្តាល៖ នៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកសំរោង៣
សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោក វរសេនីយត្រី ហៀង ចន្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការល្បាតក្នុងភូមិសាស្ត្រក្រុងតាខ្មៅដោយមានការសង្ស័យម្នាក់បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងឆែកឆេររកឃើញថ្នាំញៀនចំនួន ១០កញ្ចប់តូច។
ជនសង្ស័យឈ្មោះ ស៊ុយ ចំរើន ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកសំរោង សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនជាតិខ្មែរ មុខរបបមិនពិតប្រាកដ ជិះម៉ូតូ ០១គ្រឿងម៉ាក់ MSX ពណ៌សសេរី ២០១៧ គ្មានស្លាកលេខវត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន១១ កញ្ចប់តូច
-ទូរស័ព្ទចំនួន ០១គ្រឿង
-ម៉ូតូម៉ាកចំនួន ០១គ្រឿង ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ និងកម្លាំងក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅបានធ្វើការឆែកឆេរដល់ទីលំនៅជនសង្ស័យខាងលើ។
ជាលទ្ធផលរកឃើញ៖
-ថ្នាំញៀន(ម៉ាទឹកកកice ) ចំនួន០១ កញ្ចប់ធំ
-កាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) ចំនួន ០១ ដើម
-ដាវ ចំនួន០២ដើម
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។