You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិជំនាន់ទី២១

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិជំនាន់ទី២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិជំនាន់ទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថជាច្រើនរូបផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា សិក្ខាកាមមានចំនួន១០៣នាក់ កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈសរុបចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។ សិក្ខាកាមបានប្រឡងជាប់ស្ថាពរចំនួន៩៩នាក់ស្មើនឹង៩៥,១៩ភាគរយនៃចំនួនសរុប៕
851322911_91641_10349998004252266206

851334066_108620_6689508415052685824