តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ ជុំ ស៊ីប៉ូ ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថបាននាំយកថវិការនិងសម្ភារៈមួយចំនួន បានមកពីការចូលរួមឧបត្ថម្ភពីលោក មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យនាយ នាយរងអាវុធហត្ថខេត្តទៅជូនលោកនាយចំនង់ តុប ផង់ ជំនួយការការិយាល័យវិទ្យុទាក់ទង ដែលមានជម្ងឺវះកាត់ពោះវៀនធំ បច្ចុប្បន្នកំពុងសំរាក ព្យាបាលនៅផ្ទះ ។ សម្ភារៈនិងថវិការួមមាន អង្ករចំនួន ២ បាវតូច, ទឹកផ្លែឈើ ១ កេះ, ទឺកដោះគោឆៅ ២ ឡូត៍ និងថវិកាចំនួន ៧៧៦.០០០ រៀល ។
