បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅខែឧសភា ឆ្នាំ២០១៨ និងបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ឆ្នាំ ២០១៨ ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ និងសិក្ខាកាម ព្រមទាំងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។