បាត់ដំបង៖ នារសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
បានធ្វើពិធីផ្សព្វផ្សាយអំពីក្រមសីលធម៌ កងយោធពលខេមភូមិន្ទ និងនគរបាលជាតិ ភារកិច្ចរបស់ភ្នាក់ងារសន្តិសុខ និងច្បាប់បោះឆ្នោត ពិធីនេះដឹកនាំផ្សព្វផ្សាយដោយ លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលពីលោកមេបព្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង ១៤ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថសរុបចំនួន ១៩៥ នាក់។