កណ្តាល៖ រយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ខែមេសា និងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកពិធីផ្សព្វផ្សាយស្តីពី៖
១.បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។ មុខសញ្ញានិងគោលដៅដែលត្រូវ ការពារជាអធិភាពប្រព័ន្ធការពារសន្តិសុខ នៃការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតភារកិច្ចរបស់ភ្នាក់ងារបាះឆ្នោត។
២.នីតិវិធី ក្រមសិលធម៌ សម្រាប់យោធិននៃកងយោធពលខេមរូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខ បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ ដែលឧទេ្ទសនាមដោយលោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរងនិជានាយសេនាធិការ ដែលមានការអញ្ជើញចូលរួមស្តាប់ការផ្សព្វផ្សាយរួមមាន៖ លោកមេបញ្ជាការង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការ មេបញ្ជារងក្រុងស្រុក សមាជិក និងមេបញ្ជាការរង នាយ នាយរងតំបន់ប្រតិបត្រការសឹករងកណ្តាលនិងក្រុង ស្រុកសរុបចំនួន ៥០០នាក់។