You are currently viewing ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ នាំយក​អំណោយ​ជូនដល់សពគ្រោះថ្នាក់ចរាចរណ៍​

ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ នាំយក​អំណោយ​ជូនដល់សពគ្រោះថ្នាក់ចរាចរណ៍​

អហ.បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី ២៣ ខែគុម្ភះ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មេបញ្ជាការរង និងសហការី បាននាំយកថវិកាចំនួន៤០ម៉ឺនរៀល និងអង្ករចំនួន02ការ៉ុង ជួយដល់ក្រុមគ្រួសារសពដែលមរណះភាពកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ ខែគុម្ភះ ឆ្នាំ២០១៦នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយគ្រោះថ្នាក់ចរាចរ សពមានឈ្មោះ ស៊ីម វ៉ាន់នី ភេទប្រុស អាយុ២៨ឆ្នាំ ប្រពន្ធ ឈ្មោះអ៊ុត ចាន់ឌី អាយុ25ឆ្នាំ បច្ចុប្បន្នសពត្រូវបានធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយត្រី ឱ បូរិន្ទ បានមានប្រសាសន៍ថាក្នុងនាមកងរាជអាវុធហត្ថខេត្តទាំងមូលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋណាជួបការលំបាកនិងគ្រោះថ្នាក់ដោយប្រការណាមួយ អង្គភាពកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោយមិនគិតនិន្នាការនយោបាយឡើយ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្ថែមទៀតថា សុំអោយប្រជាពលរដ្ឋទាំងអស់ជួយសហការផ្ដល់ព័ត៍មានរាល់សកម្មភាពបទល្មើសកើតឡើងឬមិនទាន់កើត មកអោយសមត្ថកិច្ចបានដឹង​ ដើម្បីងាយស្រួល បង្ការនិងបង្រ្កាបអោយទាន់ពេលវេលាផងដែរ៕​

851312445_92350_2112798401100270538

851333015_109566_540948922338486555

851333652_108551_13950673134620317608

851334011_109265_12495010869295047373

851335848_110725_8986606482961834426