You are currently viewing លោកវរសេនីយ៍ឯក សូរិន្ទី រ៉ាវុឌ្ល្យិន្ទ ឧទ្ទេសនាមអំពី នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

លោកវរសេនីយ៍ឯក សូរិន្ទី រ៉ាវុឌ្ល្យិន្ទ ឧទ្ទេសនាមអំពី នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០១៨នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើពិធីផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឧទ្ទេសនាមដោយលោកវរសេនីយ៍ឯក សូរិន្ទី រ៉ាវុឌ្ល្យិន្ទ មេបញ្ជាការរង និងជានាយសេនាធិការដែលមានសិក្ខាកាមចូលរួមសរុប ១០៩នាក់។