You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីលួចម៉ូតូ

កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីលួចម៉ូតូ

រតនគិរី៖ នៅវេលាម៉ោងប្រហែល ២៣​:០០ នាទីថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ៣ (ក្នុងក្រុមហ៊ុនហ៊ង់អាញ់យ៉ាឡាយ) ឃុំស្រែអង្រ្គងស្រុក កូនមុំ ខេត្តរតនគីរី មានអំពើលួចមួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ឈឿន យ៉ា ភេទប្រុស អាយុឋ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្មករ ទីលំនៅបណ្ដោះអាសន្ន ភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគីរី បានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿង ម៉ាកស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ គ្រី ចេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ កន្លែងកើតហេតុខាងលើ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនល្មើសបានជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយពីទទួលពាក្យបណ្ដឹងតាមទូរស័ព្ទពីជនរងគ្រោះ នៅម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ឈឿន យ៉ា ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកូនមុំធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបាន ព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះផងដែរ។

បច្ចុប្បនជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត។