ភ្នំពេញ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសំដែងការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះកម្លាំង អាវុធហត្ថក្រោមឱវាទរបស់លោកទាំង៣រូបដែលបានពុះពារហ៊ានចូលទៅរំដោះយកជនរងគ្រោះពីក្នុងភ្នក់ភ្លើង ដែលកំពុងឆាបឆេះដោយមិនគិតពីអាយុជីវិតខ្លួនឯង ។ ដើម្បីជាការលើកទឹកចិត្តចំពោះសកម្មភាពជាគំរូវីរភាពសម្រាប់អាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តមបានផ្តល់រង្វាន់ជាថវិកាដល់ អាវុធហត្ថ ទាំង៣រូបគឺ៖
១. លោកអនុសេនីយ៍ឯក សើន កែវវណ្ណធី ២.ព្រិន្ទបាលឯក ធូ ប៊ុណ្ណា ៣. ព្រិន្ទបាលឯក ទឹម ប៊ុណ្ណា ក្នុងម្នាក់ៗទទួលបានថវិការមួយលានរៀល ហើយអង្គភាពធ្វើការកត់ត្រាពីស្នាដៃជាគំរូវីរភាពនេះ ទុកសម្រាប់ឲ្យអាវុធហត្ថ រាជធានីភ្នំពេញដ៏ទៃទៀតរៀនសូត្រតាម។
បញ្ជាក់ផងដែរថា ការផ្តល់ថវិកាលើកទឹចិត្តដល់ កម្លាំងអាវុធហត្ថ៣រូប ក្រោយជួយស្ត្រីចំណាស់ និងក្មេងស្រីម្នាក់ ឲ្យរួចផុតពីក្រញ៉ាំអគ្គីភ័យ ដែលបានកើតឡើង កាលពីវេលាម៉ោង០០៖១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅម្តុំផ្លូវបំបែកសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ៕