ឧត្តរមានជ័យ៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើពិធីផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងមេបញ្ជាការ គ ចល័ត ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ឧទ្ទេសនាមអំពី នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត
- Post author:Sery Vutha
- Post published:May 4, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ