ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល
លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងទទួលផែនអប់រំបណ្តុះបណ្តាលនិងហ្វឹកហ្វឺន តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញបើកវគ្គបំប៉នគ្រូបង្គោល ការពារសណ្តាប់ធ្នាប់ និងវិជ្ជាជីវអន្តរាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល លោកនាយករង និងសិក្ខាកាមគ្រូបង្គោលមកពីបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តជាច្រើនរូបទៀតផង។