កណ្តាល៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកអនុសេនីយ៍ទោ សឿ បញ្ញា នាយការិយាល័យបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និងកម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ០០៥ ដកបចខ និងលេខ០០៦ ដកបចខ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ របស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
១/-ម៉ោង១០ និង៤០នាទី នៅចំណុចភូមិគោកចារ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ឃាត់ខ្លួន០១នាក់ ឈ្មោះ ងួន ហ៊ុយ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
២/-ម៉ោង១១ និង២០នាទី នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន០១នាក់ឈ្មោះ មាស វណ្ឌី ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់កម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្ត។