You are currently viewing លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក គង់ សុផាត

លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក គង់ សុផាត

ព្រៃវែង៖ នារសៀលថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក គង់ សុផាត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយអន្ទរដែលបានទទួលមរណៈភាពនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨  ដោយរោគកាពាធ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងនាំយកថវិកាដែលជាការចូលរួមពីនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ៤.០០០.០០០ រៀល ( បួនលានរៀល ) ប្រគល់ជូនគ្រួសារសពផងដែរ។