You are currently viewing ជនសង្ស័យ៣នាក់ដើរចាយដុល្លារ​ក្លែងក្លាយត្រូវបានអាវុធហត្ថឃាត់ខ្លួន

ជនសង្ស័យ៣នាក់ដើរចាយដុល្លារ​ក្លែងក្លាយត្រូវបានអាវុធហត្ថឃាត់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៣ដើរចាយក្រដាស់ប្រាក់ដុល្លាក្លែងក្លាយត្រូវបានកំលាំងមូលដ្ឋានកងរជអាវុធហត្ថស្រុកមង្គលបូរីធ្វើការឃាត់ខ្លួននៅវេលាម៉ោង៥ ថ្ងៃទី២៥ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចកន្លែងលក់ទូរស័ព្ទយីហោ យីលាភ ជាម្ចាស់ហាង ភេទស្រីអាយុ៤២ឆ្នាំ នៅភូមិ ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។យោងតាមពាក្យបណ្តឹងរបស់ម្ចាស់ហាងឈ្មោះយីលាភបានប្តឹងជនសង្ស័យឈ្មោះ ហុក ដូក នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦បានមកទិញស៊ីមទូរស័ព្ទនៅផ្ទះជនរងគ្រោះក្រដាស់ប្រាក់២០ដុល្លារួចចេញទៅបាត់ពេលនោះម្ចាស់ផ្ទះទើបដឹងថាក្រដាស់ប្រាក់នោះក្លែងក្លាយទើបទៅដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថស្រុកមង្គលបូរីតែម្តង។ក្រោយពីទទួលបានពាក្យបណ្តឹងហើយលុះនៅព្រឹកថ្ងៃទី២៥ខែកុម្ភឆ្នាំ២០១៦ជនសង្ស័យបានមកទិញសីុមកាតម្តងទៀតពេលនោះម្ចាស់ផ្ទះបានរាយការណ៍ទៅអាវុធហត្ថក្រោយពីបានទទួលព័ត៌មានហើយកងកំលាំងអាវុធហត្ថស្រុកមួយក្រុមដឹកនាំដោយលោកវរៈសេនីយ៍ត្រីរស់សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរីបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយឈានទៅដល់ឃាត់បក្សពួក២នាក់បន្ថែមទៀតរួចបញ្ជូនមកកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។លោកវរះសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៍បានឲ្យដឹងថាជនសង្ស័យ៣នាក់មានឈ្មោះ១/ហុក ដូក ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិ ដាក់សរសរ ឃុំ ឱម៉ាល់ ស្រុក ខេត្ត បាត់ដំបង។ ២/ឈ្មោះ គី ចិន្តា ភេទ ប្រុស អាយុ 26 ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ .ឃុំ រកា ស្រុក ពារាំង ខេត្ត ព្រៃវែង ៣/ឈ្មោះ ហៀង ប៉ូច ភេទ ប្រុស អាយុ 27 ឆ្នាំ មុខរបរតៃកុងឡានក្រុមហ៊ុនសំណង់ រស់នៅភូមិ ត្របែក ឃុំ ស្តៅកោង ស្រុក បាភ្នំ ខេត្ត ព្រៃវែង ។អាវុធហត្ថបានដកហូតវត្ថុតាងមានក្រដាស់ប្រាក់ក្លែងក្លាយប្រភេទ២០ដុល្លាចំនួន៤សន្លឹក រថយន្ត១គ្រឿងម៉ាកហ្វតទ្វា៤ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២H ០២៧៥ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

851331074_111827_5723451574478329401

851335595_112634_17432993067419983509