You are currently viewing លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ភ្នាក់ងារសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦

លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ភ្នាក់ងារសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ច ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨  នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ភ្នាក់ងារសន្តិសុខសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពី នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងអស់ គ្រូបង្គោល និងប្រតិបត្តិការសឹករងខេត្តប៉ៃលិនផងដែរ។