You are currently viewing លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយ ផែនការប្រមូលផ្ដុំកម្លាំង ហ្វឹកហ្វឺន សម្រាប់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ប្រជុំផ្សព្វផ្សាយ ផែនការប្រមូលផ្ដុំកម្លាំង ហ្វឹកហ្វឺន សម្រាប់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម

ក្រចេះ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ផែនការឧបសម្ពន្ធ័ប្រមូលផ្ដុំកម្លាំង ហ្វឹកហ្វឺន សម្រាប់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសានាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។