You are currently viewing អហ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោក

អហ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោក

អហ.ប៉ោយប៉ែត៖នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី ២៦ ខែគុម្ភះ ឆ្នាំ២០១៦ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែតបានចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់:ពីបទ ឆបោកដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែគុម្ភះ ឆ្នាំ២០១៦ កន្លងមកនេះទៅលើជនរងគ្រោះ​ចំនួន៣៧នាក់ហើយ ដោយគិតពីដើម ខែមករា រហូតមកដល់ថ្ងៃទី២៦ ខែគុម្ភះ ឆ្នាំ២០១៦ នេះដោយរូបគេឃោសនាថាបើអ្នកណាចង់ធ្វើការនៅរោងចក្រ ឌី អេស ស៊ី វ៉ា ដូ រូបគេនាំចូលអោយធ្វើការបាន ដោយយកប្រាក់ម្នាក់១០០$(មួយរយដុល្លារ )ក្រោយពីបានប្រាក់ពីប្រជាពលរដ្ឋហើយជនសង្ស័យពុំបានយកពួកគាត់អោយចូលធ្វើការទ ទើបនៅព្រឹកថ្ងៃទី២៦ ខែគុម្ភះ ឆ្នាំ២០១៦ជនរង្រ្គោះជាច្រើននាក់បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទើបឈានដល់ការឃាត់ខ្លួនបានភ្លាមៗនៅចំណុចរោងចក្រ ឌី អេស ស៊ី វ៉ា ដូ ស្ថិក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។
លោកវរ:សេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលលើការងារមន្ទីរស្រាវជ្រាវយុត្តិធម៌បានអោយដឹងថាជនសង្ស័យមានឈ្មោះ អ៊ុន នារតី ហៅ សម្បត្តិ ហៅ ស្វិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបន្ទប់ជួល ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ មេការផ្នែកតម្រង់ឌីសក្នុងរោងចក្រ ឌី អេស ស៊ី វ៉ា ដូ
លោកវរ:សេនីយ៍ឯក ម៉ែន ភិរម្យ ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មុននឹងជឿគេសូម គិតអោយបានច្បាស់ហើយត្រូវសួរទៅអាជ្ញាធរឬសមត្ថកិច្ចនៅមូលដ្ឋានជៀសវាងចាញ់បោកជនខិលខួចមួយចំនួន។
ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យឈ្មោះ អ៊ុន នារតី បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តិអំពើឆបោកនេះម៉ែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕
photo_2016-02-27_09-52-04