You are currently viewing តំណាងលោកស្រីឧត្តមសេនីយ៍ត្រី ហ៊ាង ឆវី អញ្ជើញចុះសួរសុខទុក្ខអាវុធហត្ថនារីដែលទើបសម្រាលកូន

តំណាងលោកស្រីឧត្តមសេនីយ៍ត្រី ហ៊ាង ឆវី អញ្ជើញចុះសួរសុខទុក្ខអាវុធហត្ថនារីដែលទើបសម្រាលកូន

ពោធិ៍សាត់៖ ព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៊ូវ ថុល មេបញ្ជាការរង តំណាង លោកស្រីឧត្តមសេនីយ៍ត្រី ហ៊ាង ឆវី មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធលើផ្ទៃប្រទេស បាននាំយកថវិកាចំនួន ១.០០០.០០០រៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅប្រគល់ជូន លោកស្រីអនុសេនីយ៍ត្រី នូ និច្ចនី ជំនួយការការិយាលបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់  ដែលទើបសម្រាលកូន​។​