You are currently viewing ឧត្តមសេនីយ៍ត្រី ជូ​ សារុន ដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី

ឧត្តមសេនីយ៍ត្រី ជូ​ សារុន ដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក អ៊ុល រ៉ាស៊ី

រសៀលថ្ងៃចន្ទ ៨រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក  អ៊ុល រ៉ាស៊ី ដែលបានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ដោយរោគាពាធ ។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសពថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកវរសេនីយ៍ឯក  អ៊ុល រ៉ាស៊ី បានលាចាកលោកទៅ អាវុធហត្ថ ទាំងអស់បានបង្ហាញនូវក្តីស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ គុណូបក្ការៈរបស់លោកដែលធ្លាប់លះបង់កម្លាំងកាយចិត្ត និងពេលវេលា ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ។ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសព លោកវរសេនីយ៍ឯក  អ៊ុល រ៉ាស៊ី សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត និងប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ត្រូវជៀសឲ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗ ជាពិសេសជៀសឲ្យផុតពីបញ្ហាគ្រឿងញៀន។ លោកឧត្តមសេនីយ៍មេបញ្ជាការបានប្រគល់ថវិកាចំនួន ៥.០០០.០០០ រៀល (ប្រាំលានរៀល) ដែលជាថវិកាមូលនិធិមហារគ្រួសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់ក្រុមគ្រួសារសពផងដែរ។