You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០១៨ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំនូះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រើនរូបទៀត។
លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបប្រចាំខែ របាយការណ៍បូកសរុបផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ពិធីសង្រ្គានស្វាយរៀង និងរបាយការណ៍បូកសរុបផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។
លោកវរសេនីយ៍ទោ សោម វណ្ឌី នាយរងសេនាធិការដ្ឋានឡើងអានផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់រោងចក្រផលិតរថយន្ត និងជួបសំណះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរួចមក។
លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ណែនាំអំពី៖
– អំពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចតេជោ
– យកចិត្តទុកដាក់ក្តាប់ឱ្យជាប់នូវបញ្ហាដែលបងប្អូនប្រជាពលរដ្ឋ មិនសុខចិត្តនូវបញ្ហាអ្វីមួយ
– បន្តការងារបង្កា បង្រ្កាបមុខសញ្ញាផ្សេងៗ
– ការងារកសាងកម្លាំង និងការងារហ្វឹកហ្វឺន។
– ការងារអប់រំចិត្តសាស្ត្រដល់កម្លាំងអាវុធហត្ថទាំងអស់ផងដែរ៕