You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយអាវុធហត្ថខេត្ត និងនាយទាហានសឹករងខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងលោក ជិញ សំភួ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តឧត្ដរមានជ័យ។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយទាហានសឹករងខេត្ត មកពីអង្គភាពឈរជើងក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យជាច្រើនរូបទៀត។ ពិធីនេះឧទ្ទេសនាមដោយ លោក ជិញ សំភួ ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តឧត្ដរមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។