You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ ចាន់ធឿន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤១ លានរៀលទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី យឹម ដេត

ឧត្តមសេនីយ៍ត្រី ចាន់ ចាន់ធឿន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤១ លានរៀលទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី យឹម ដេត

កំពត៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ចាន់ ចាន់ធឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត តំណាងលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤១.២៩៨.៥០០៛ ទៅប្រគល់ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី យឹម ដេត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។

ក្នុងឱកាសនាពេលពេលនោះផងដែរ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសព ថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថរាខេត្តកំពត ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកអនុសេនីយ៍ត្រី យឹម ដេត បានលាចាកលោកទៅ ធ្វើឱ្យកងរាជអាវុធហត្ថ ទាំងអស់បានបង្ហាញនូវក្តីស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ គុណូបក្ការៈរបស់លោកដែលធ្លាប់លះបង់កម្លាំងកាយចិត្តនិងពេលវេលា ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លងមក ប្រកបដោយភាពក្តុកក្តួល។ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសពលោក លោកអនុសេនីយ៍ត្រី យឹម ដេត សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត និងប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ។