កណ្តាល៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ នាយ នាយរងអាវុធហត្ថខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាល ជូនដល់គ្រួសារ លោកអនុសេនីយ៍ទោ ណា ចាន់ណាក់ សមាជិកកងវរអន្តរាគមន៍ ស្ថិតនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយទទួលបានថវិកាចំនួន ៩៥០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
