You are currently viewing លោកឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបបតីក្នុងពិធី ឧទ្ទេសនាមអំពី នីតិវិធីសម្រាប់ការបោះឆ្នោត ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

លោកឧត្តមសេនីយ៍ត្រី កែវ សុផល អញ្ជើញជាអធិបបតីក្នុងពិធី ឧទ្ទេសនាមអំពី នីតិវិធីសម្រាប់ការបោះឆ្នោត ក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

កំពត៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានធ្វើពិធីផ្សព្វផ្សាយច្បាប់បទបញ្ជា

នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពត និងសឹករងខេត្តកំពត។ ពិធីនេះក្រោមអធិបតីភាបលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងសឹករងខេត្ត ជាច្រើនរូបផងដែរ ។

វគ្គរៀនសូត្រនេះមានរយៈពេលពីរថ្ងៃ លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពត ធ្វើការឧទ្ទេសនាមអំពីច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត លោកឧត្តមសេនីយ៍ត្រី ចាន់ ចាន់ធឿន និងលោកវរសេនីទោ យឹម រ័ត្នសំអឿន ឧទ្ទេសនាមស្ដីពីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដែលមាននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចូលរួមស្ដាប់ចំនួន ១១៦នាក់ និងនាយទាហាន នាយទាហានរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពតចំនួន ១៧០នាក់ សរុបរួម២៨៦ នាក់។