You are currently viewing មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល ក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល ក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត

កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល ក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ដែលឧទ្ទេសនាមដោយលោក ធម គីម  អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។