កោះកុង៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង
លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំជួរមេបញ្ជាការ កិច្ចប្រជុំនេះគឺដើម្បីឆ្លងបញ្ជីឈ្មោះកងអនុសេនាធំពិសេស, ឆ្លងបញ្ជីឈ្មោះការពារឆ្នោត, ឆ្លងការងារហ្វឹកហ្វឺន និងត្រៀមកម្លាំង ហ្វឹកហ្វឺនទទួលប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ ជាក់ស្តែង កិច្ចប្រជុំនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។