កណ្តាល៖ រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំ ខែមេសា លើកទិសដៅការងារខែឧសភា ឆ្នាំ ២០១៨ ដែលមានការអញ្ជើញចូលរួម មេបញ្ជាការរងខេត្ត។
