ព្រះវិហារ៖ នៅវេលាម៉ោង ១២:៤០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំង កងពលធំលេខ៣ ធ្វើការបង្រ្កាប ករណីរក្សាទុក ឬជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចផ្លូវបំបែកជាំក្សាន្ត ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ធួត ស្រុកជាំក្សាន្ត ខេត្តព្រវិហារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ នួង វុទ្ធី ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ សាត ចាន់ថន ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិឃុំខាងលើ ។
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ទំងន់ ០,៩២ក្រាម
-លុយរៀលចំនួន ១៩.៥០០រៀល
-សំភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី។