មណ្ឌលគិរី៖ ព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើពិធីផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលឧទ្ទេសនាមដោយលោកវរសេនីយ៍ទោ ម៉ុក ឆៃហ៊ាន នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី តំណាងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ ។