ក្រចេះ៖ ព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថក្រចេះ បានរៀបចំពិធី ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត និងអប់រំចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះ និងតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសានាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់សន្តិសុខ និងមេបញ្ជាការសឹករង និងសហការី សរុប ចំនួន ២១៦នាក់។