You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញបញ្ចុះបឋមសីលា សាងសង់អគាមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ឺនសៃ

ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញបញ្ចុះបឋមសីលា សាងសង់អគាមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ឺនសៃ

រតនគិរី៖ ព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញបញ្ចុះបឋមសាងសង់អគា មូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ឺនសៃ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ពិធីនេះដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងមកពីគ្រប់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធអហ្ថខេត្តរតនគិរី ។ សូមបញ្ជាក់ថាអគារថ្មីនេះសាងសង់អំពីថ្មប្រក់ក្បឿងដែលមានទំហំ ១២,៥០មX១០,៥០ម ស្មើរ ០៥បន្ទប់ កម្ពស់ ០៥ម៉ែត្រ ជំនួសអគាររដ្ឋបាលពីមុនដែលធ្វើអំពីឈើ បច្ចុប្បន្នអគារនេះមានការទ្រុឌទ្រោម ហើយត្រូវចំណាយទឹកប្រាក់សរុប ប្រហែលបួនម៉ឺនដុល្លារសហរដ្ឋអាមេរិច  ។