You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិង​សហការី បាននាំយកអំណោយផ្តល់ជូន គ្រួសារអាវុធហត្ថពលី​និងជីវភាពជួបការលំបាក

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិង​សហការី បាននាំយកអំណោយផ្តល់ជូន គ្រួសារអាវុធហត្ថពលី​និងជីវភាពជួបការលំបាក

អហ បន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តដឹកនាំសហការីនិងនាំយកអំណោយជួយគ្រួសារមន្ត្រីពលីនិងជីវភាពជួបការលំបាកចំនួន២គ្រួសារ នៅព្រឹក ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៥។ លោក ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ដោយ​មាន​ការណែនាំនិង​យក​ចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងរាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថខេត្តបានចុះទៅសួរសុខទុកដល់គ្រួសារអាវុធហត្ថពលីនិងជីវភាពជួបការលំបាក់ចំនួន២គ្រួសារ។ ដោយបានផ្តល់អំណោយមាន៖ អង្ក១ការ៉ុងចំនួន១០០គីឡូក្រាម, មី២កេស, ម៉ុង២, អាភ្លៀង២, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ និងថវិការ ៣.២០០.០០០រៀល។ ហើយលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសហការី​រួមគ្នាសាងសង់ផ្ទះ១ខ្នង​ធ្វើអំពើដែកជញ្ជាំងថ្ម​ប្រក់ស័ង្កសីបន្តទៀត៕

6f4ab05dac0a44e9f6c16d7a11386c1b

c9a9bfd5e8d1538a3b79bf1525923d40