You are currently viewing សំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័ត ដែលត្រូវចេញដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

សំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័ត ដែលត្រូវចេញដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័តលេខ៦ ប្រចាំការនៅខេត្តត្បូងឃ្មុំ ដែលត្រូវចេញដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ និងកម្លាំងកងអនុសេនាធំចល័ត សរុបចំនួន ៣០នាក់។

ក្នុងពិធីនោះដែរ លោកវរសេនីយ៍ឯក អ៊ាង ភារៈ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅទទួលការហ្វឹកហ្វឺនបន្ថែមសមត្ថភាពនាពេលនេះ ត្រូវខិតខំយកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះ ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។

ជាចុងក្រោយលោកមេបញ្ជាការរង និងជានាយសេនាធិការ បានប្រគល់កញ្ចប់ថវិកាឧបត្ថម្ភ របស់លោកឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ២ ០០០ ០០០រៀល ព្រមទាំងរៀបចំអាហារសាមគ្គីជូនកងកម្លាំងទាំងអស់ផងដែរ៕